គួរកោតសរសើ! ក្រុម BLACKPINK បរិច្ចាគលុយផ្ទាល់ខ្លួន ជួយជនរងគ្រោះនៅកូរ៉េ រហូតដល់ទៅ

0
322

កាលពីប៉ុន្មានថ្ងៃមុននេះ ជនរងគ្រោះជាច្រើនរាប់រយគ្រួសារ ដែលរងគ្រោះដោយសារភ្លើងព្រៃទ្រង់ទ្រាយធំ កំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ដែលត្រូវភ្លើងឆាបឆេះទ្រព្យសម្បត្តិខ្ទេចគ្មានសល់ ស្រាប់តែក្រុមចម្រៀងកូរ៉េ BLACKPINK បានធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៤០ លានវ៉ុនស្មើរនឹងប្រមាណ ៣៥,០០០ ដុល្លារ (ដោយក្នុងម្នាក់បរិច្ចាគចំនួន១០លានវ៉ុន) ដើម្បីជួយដល់ជនរងគ្រោះ។

រំលឹកឡើងវិញកាលពីរាត្រីថ្ងៃទី៤ ខែមេសា កន្លងទៅថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានជួបគ្រោះមហន្តរាយដ៏រន្ធត់បំផុត គឺភ្លើងឆាបឆេះព្រៃទ្រង់ទ្រាយធំនៅខេត្ត Gangwon ដែលបានឆេះរាលដាលក្នុងទំហំដីប្រមាណ ៥៣០ហិចតា បំផ្លាញនូវទ្រព្យសម្បត្តិ ផ្ទះសម្បែង រាប់រយខ្នង រថយន្ត ហេដ្ឋារចនាសម្ព័ន្ធ ខ្ទេចគ្មានសល់ និងបង្ខំចិត្តឲ្យប្រជាជនដែលរស់នៅតំបន់នោះជម្លៀសខ្លួនចេញ ប្រមាណជាង៤ពាន់គ្រួសារថែមទៀតផង៕

រូបភាពក្រុម Blackpink៖

ដដដដដដដដដដដដ

LEAVE A REPLY

Please enter your comment!
Please enter your name here