OMG! អគ្គិភ័យបានឆាបឆេះ ចម្ការកូនប្រេងខ្យល់ជិត១០ហិកតា ​យ៉ាងសន្ធោសន្ធៅ នៅក្រុងបាវិត

0
288

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ អគ្គិភ័យមួយបានលេបត្របាក់ចំការកូនប្រេងខ្យល់ប្រមាណ៧ហិកតា ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែមិនទាន់មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចនៅឡើយទេ។

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង និងកំពុងស្ថិតនៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា ចំការកូនប្រុងខ្យល់ជាកម្មិសិទ្ធិរបស់ឧកញ៉ា លី ប៉ោយូ ហើយអ្វីដែលមានការព្រួយបារម្ភនោះ គឺអគ្គិភ័យដ៏ធំនេះកំពុងគំរាមកំហែងផ្ទះសម្បែងប្រជាពលរដ្ឋផងដែរ។

ចំណែកមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here