ចុមយក្ស! សៀមរាបសង្ក្រាន លេងសុទ្ធតែពាងតែម្ដង នៅតាមដងផ្លូវ

874

ពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែជិតចូលមកដល់ហើយ បើនិយាយខេត្តសៀមរាប​វិញ ​តែង​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ៗ​ ​អបអរសាទរ​ឆ្នាំ​ថ្មី​ ​ពិសេស​នោះ​នៅ​តាម​ដងផ្លូវ​ជា​រៀងរាល់​ឆ្នាំ​ ​តែង​មាន​អ្នកលេង​ជះទឹក​យ៉ាង​សប្បាយរីករាយ​ ​។​ ​

ហើយឆ្នាំនេះ សៀមរាបសង្ក្រាន លេងប្លែកតែម្ដង នៅនៅតាមផ្លូវឃើញថាសុទ្ធតែពាងទឹកតែម្ដង។ រូបភាពពាងតាមដងផ្លូវ ត្រូវបានអ្នកនៅខេត្តសៀមរាប បានថតនិងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ​ជាច្រើន​សន្លឺក ដែលម្នាក់ ហាក់បង្ហាញនូវអារម្មណ៌ប្លែកដែលឃើញបែបនេះ ម៉្យាងគឺអារម្មណ៍ពុះកញ្ជ្រោងជិតចូលឆ្នាំតែម្ដង។ ពាងទាំងនេះ គឺខាងអាជ្ញាធរខេត្តសៀមរាប រៀបចំកុំឱ្យបងប្អូនពិបាករកទឹក។

យ៉ាងណាក្ដី នេះគ្រាន់តែជាការលេងទឹកកម្សាន្តប៉ុណ្ណោះ សូមកុំភ្លេចលេងល្បែងប្រជាប្រិយរបស់ខ្មែរ និងការរាំច្រៀងបែបសង្វាក់ប្រពៃណីផងណា ៕