ចែកគ្នាដឹងផង! រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅខណ្ឌមួយ

0
487

មុននេះបន្តិច ហ្វេសប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារ ដែលជាសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ ១១០មម និង ១៦០មម នៅលើចិញ្ចើមផ្លូវលេខ ១១២d-b និង១១២d-a ហើយត្រូវផ្អាតការផ្គត់ផ្គង់ទឹកលើផ្លូវលេខ ១៦០d ដល់ផ្លូវលេខ ៥៦d និង ចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។

នៅក្នុងសំណើនោះដែរ ការផ្អាកផ្គត់ផ្គង់ទឹកនៅសង្កាត់ដង្កោ ខណ្ឌដង្កោ នេះនឹងធ្វើនៅយប់ថ្ងៃច័ន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ គឺរយៈពេល ៤ម៉ោង ដែលអាចធ្វើឱ្យទឹកនឹងមានសភាពល្អក់កករក្នុងរយៈពេលខ្លីពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here