សង្វេកណាស់! លោកតាជរា ខំរត់ម៉ូតូឌុបតាំងពីព្រឹករហូតដល់យប់ជ្រៅ ដើម្បីដូរបាយមួយថ្ងៃ គិតមួយថ្ងៃ

0
584

ក្រុងកំពង់ចាម៖ ពិតជាគួរឱ្យសង្វេកខ្លាំងណាស់ លោកតាជរាដ៏កំសត់ ខំប្រឹងរត់ម៉ូតូឌុបនៅមុខសណ្ឋាគារភ្នំប្រុស​ ដើម្បីដូរបាយសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ ដោយសារតែ លោកតាចាស់ជរាគ្មាននរណាហ៊ានជិះជាមួយលោកតាទេ​ ថ្ងៃខ្លះមិនបានម៉ូយមួយផង​  ម៉្យាងម៉ូតូលោកតាក៏ចាស់ណាស់ហើយ។

លោកតាមករត់ម៉ូតូចាំរកម៉ូយតាំងពីព្រឹករហូតដល់យប់ជ្រៅណាស់ ជួនកាលដល់ម៉ោង 12យប់ក៏មានដែរ​ ។

យោងតាមហ្វេសបុករបស់ប្អូនប្រុសតាំង គឹមឡេង បានរៀបរាប់ជាមួយរូបភាពជាច្រើនសន្លឹកថា៖

“សូមបងប្អូនសប្បុរសជនជួយឧបត្ថម្ភដល់លោកតាផងលោកតាពិតជាកំសត់ណាស់​ គាត់គ្មានកូនចៅទេ​ គាត់រត់ម៉ូតូឌុបតាំងពីព្រឹកទល់ម៉ោង12យប់​ មិនសូវមានអ្នកជិះម៉ូតូគាត់ទេដោយខ្លួនគាត់ក៏ចាស់​ បានមួយថ្ងៃរស់មួយថ្ងៃ​ ថ្ងៃខ្លះរត់មិនបាន១០០រៀលក៏មានដែរ​ នៅខ្ទមធ្លុះធ្លាយ​ ពេលភ្លៀងម្ដងៗពិតជាវេទនាណាស់ លោកតារស់នៅភូមិបឹងកុក២​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម​។

សូមបងប្អូនជួយគាត់ផង​ តិចក្តីច្រេីនក្តី​ តាមសទ្ធាជ្រះថ្លា សុំបងៗដែលចង់ជួយគាត់អាចចុះដល់ទីតាំងលោកតាផ្ទាល់ផងចុះ​ ខ្ញុំអាចឆ្លៀតមួយថ្ងៃនិងទៅលេងលោកតា​ ថ្ងៃអាទិត្យខ្ញុំនិងចុះទៅជួយលោកតា​ បញ្ជាក់បងៗមានអង្ករ​ ឬសម្ភារអាចយកមកហាងខ្ញុំផ្ទាល់បានលេខខ្ញុំ​ 070660088។”

LEAVE A REPLY

Please enter your comment!
Please enter your name here