ជាសារដាស់តឿន! ករណីថ្មី​ ក្មេងៗខាំគ្នា ក៏ក្ដៅខ្លួនប្រកាច់ ពេទ្យថាបេីទុកតែ២ថ្ងៃទៀតមេរោគនឹងចូល​ដល់ខួរក្បាល

1692

យោងតាគណនីមួយឈ្មោះ Yan Kimsry បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ដែលពាក់ព័ន្ធនឹងករណីថៅស្រីរបស់គាត់ (ត្រូវជាកូនស្រីរបស់ក្មួយគាត់) ត្រូវបានក្មេងដូចគ្នាខាំ ខណៈពេលកំពុងលេងជាមួយគ្នា។ គាត់បានបញ្ជាក់ថា បន្ទាប់ពីបួនប្រាំថ្ងៃក្រោយពីការខាំ ចៅស្រីរបស់គាត់មានអាការៈក្ដៅខ្លួនខ្លាំង ហើយចាប់ផ្ដើមប្រកាច់។

បន្ទាប់ពីបញ្ចូលទៅមន្ទីពេទ្យគល់ស្ពានព្រែកតាម៉ាក ក្រោយពីពិនិត្យរួចពេទ្យបានប្រាប់ថា ខ្វះតែ២ថ្ងៃទៀត មេរោគនឹងចូលដល់ខួរក្បាល ហើយនឹងត្រូវប្រកាច់ដល់ស្លាប់ជាមិនខាន។

ក្រោយពីការបង្ហោះ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើនបានខមិនសួរពីមូលហេតុ ម្ចាស់គណនីខាងលើបានបញ្ជាក់ថែមទៀតថា មុនដំបូងពួកគាត់គិតថាមិនមានបញ្ហាអ្វីបន្ទាប់ពីខាំ ដឹងអីស្រាប់តែកើតរឿងនេះឡើង។

“គ្រូពេទ្យបាននិយាយថា មកពីក្មេងដែលខាំនោះមានមេរោគ” គណនីខាងលើបានបន្ថែម៕