ចាំតារាហុងកុង មួយនេះឬអត់? គាត់បានក្លាយជាតួប្រុសរឿង Aquaman ទៀត… តែពេលដឹងរឿងពិតចង់ដាច់ផ្ងារ (មានវីដេអូ)

0
3609

វីដេអូខ្លីបដែលមានរយៈពេលប្រាំនាទី ដែលកំពុងតែចែករំលែកនៅលើអ៊ិនធឺរណែត កាលពីសប្តាហ៍មុនបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងបច្ចេកទេសប្ដូរផ្ទៃមុខ ដោយបច្ចេសវិទ្យា AI ចូលទៅក្នុងវីដេអូវីរបុរស។

នៅក្នុងវីដេអូដែលបានចែករំលែកនៅលើ Weibo មួយនេះ ត្រូវបានបង្កើតឡើងដោយបុរសម្នាក់ដែលមានទេពកោសល្យផ្នែក Graphic បានដាក់មុខរបស់ Elvis Tsui ទៅលើវីដេអូរឿង Thor (Chris Hemsworth) និង រឿង Aquaman (Jason Momoa) ដែលជាខ្សែភាពយន្តវីរបុរសរបស់ Marvel និង DC ហើយលទ្ធចេញមកពិតជាអស្ចារ្យមែន។

ឈុតក្នុងរឿង Aquaman

ឈុតក្នុងរឿង Thor

លទ្ធផលដែលចេញមកនេះ សឹងតែមើលមិនដឹងថាជាការកាត់តមុខរបស់ Elvis បញ្ចូលនោះទេ ហើយវាពិតជាដូចទៅនឹងតួអង្គពិតនៅក្នុងរឿងទៀតផង។

សូម្បីលោក Elvis Tsui ពេលបានឃើញវីដេអូដែលបានចែករំលែកនៅលើបណ្ដាញសង្គមរបស់ចិននេះហើយ សឹងតែមិនជឿនឹងភ្នែកខ្លួនឯង គាត់បានចែករំលែកនៅលើគណនីរបស់គាត់ ដោយសរសេរយ៉ាងខ្លីថា “មុខរបស់ខ្ញុំឬ?”។

អ្នកគាំទ្ររឿងហុងកុងប្រហែលជាចងចាំបុរសវ័យ 57 ឆ្នាំរូបនេះ ដោយសារតែរូបរាងដ៏កាចសាហាវរបស់គាត់។ គាត់ត្រូវបានគេស្គាល់ផងដែរ សម្រាប់ការសម្តែងក្នុងខ្សែភាពយន្តបែបកំប្លែង និងខ្សែភាពយន្តសិល្បៈក្បាច់គុននៅទសវត្ស 1980 និងទសវត្សរ៍ទី 90 ។

តោះមកមើលវីដេអូខាងក្រោមនេះ ឱ្យជ្រាបកាន់តែច្បាស់៖

LEAVE A REPLY

Please enter your comment!
Please enter your name here