ច្បាស់មែនទែនហើយ! កូនស្រីរបស់លោក យិន ង្គិច ជាអ្នកបើករថយន្តបុកនិស្សិតស្រី ឌុំ រីដា ស្លាប់ និងបានប្រាប់រឿងលម្អិតថា…!

994

រឿងរ៉ាវពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរដ៏រន្ធត់ទៅលើនិស្សិតស្រីឈ្មោះ ឌុំ រីដា បណ្ដាលឱ្យស្លាប់ ដែលបង្កឡើងដោយរថយន្ត Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AF-7777 ដែលមហាជនចង់ដឹងនោះពេលនេះ បានទំលាយចេញមកហើយ។

នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបញ្ជាក់យ៉ាងច្បាស់ៗប្រាប់សារពត៌មានក្នុងស្រុកមួយថា អ្នកបើកបររថយន្តខាងលើមានឈ្មោះ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ ថ្ងៃទី២៧ ខែមីនា ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ ម៉្យាងទៀត លោក យិន ង្គិច ដែលជាឳពុក ក៏បានយល់ព្រមសារភាពផងដែរថា «អ្នកបើករថយន្ត Range Rover នោះ គឺជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមេដៃនៅលើកិច្ចសន្យាផងដែរ ព្រមទាំងសន្យានឹងនាំកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី»

តាមការបញ្ជាក់របស់មន្រ្តីនគរបាលដដែលរូបនោះ បានរៀបរាប់ថា នារីបង្ករួមជាមួយមិត្តភក្តិចំនួន៤នាក់ផ្សេងទៀត ក្នុងនោះមានប្រុស៣នាក់ បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីរួច នារីបង្កបានបើករថយន្តចេញមកវិញ ជាមួយនឹងមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) ដែលបើកក្នុងល្បឿនយ៉ាងលឿន រហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង៕