
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ផងដែរ។
ហើយនៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយសមត្ថកិ្ចតាមចាប់អ្នកបេីកបររថយន្ត Range Rover ស្លាកលេខ 2AF-7777 ដែលបុកមនុស្សស្លាប់អោយមកទទួលខុសត្រូវអោយបាន ។
អ្នកបេីកបររថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្ដាលអោយស្លាប់និស្សិតម្នាក់ ត្រូវបានគេដឹងថាជាកូនស្រីថៅកែសណ្ឋាគារនៅខេត្តសៀមរាបម្នាក់ ។