ស្ដ្រីបរទេស បានផុងជាប់ជើងក្នុងគម្របលូ ប៊ិះបាក់ជើង ទំរាំជួយបានត្រូវប្រើពេលយ៉ាងយូរ

1255

មណ្ឌលគីរី៖ កាលពីព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ វេលាម៉ោង ៦ព្រឹក មានស្ត្រីជនបរទេសម្នាក់ បានជួបឧបទ្ទហេតុផុងជាប់ជើងក្នុងគម្របលូ ក្រោយពីឈានជើងចុះពីលើរថយន្ត ហើយទំរាំតែសង្គ្រោះនាងបាន គេត្រូវប្រើពេលយ៉ាងយូរ ប៊ិះតែត្រូវបាក់ជើងទៅហើយ។

យ៉ាងណាមិញ ភ្ញៀវជាតិ និងអន្តរជាតិក៍ដូចជាប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្នើសុំដល់អាជ្ញាធរក្រុងសែនមនោរម្យ មេត្តាជួយពិនិត្យ និងចាក់គំរបលូនៅចិញ្ចើម ដើម្បីបង្កានូវគ្រោះថ្នាក់ដែលអាចកើតមានដោយចៃដន្យ។

ប្រជាពលរដ្ឋដែលរស់នៅទីនោះ ក៏បានប្រាប់បន្ថែមទៀតដែលថា ជាញ៉ឹកញ៉ាប់ក៏មានកណីកង ឬម៉ូតូធ្លាក់កង់ផុងចូលក្នុងគម្របលូនោះដែរ បានបណ្ដាលឲ្យដួលម៉ូតូ ឬកង់ បង្កឱ្យរងរបួសធ្ងន់ និងស្រាល៕ ប្រភព៖ Global Pictures