ក្ដៅៗ!! លោក ហ៊ុន បញ្ញាបុត្រ​ ត្រូវជាចៅសម្តេចតេជោ បានចេញប្រតិកម្មនឹងកូនប្រុសមេប៉េអឹមខេត្តក្រចេះ ដែលដកកាំភ្លើងគំរាម និងប្រើហិង្សាវាយជនរងគ្រោះ ថា… (មានវីដេអូ)

2181

ទស្សនិកជនបានជ្រាបហើយថា មានអ្នកមានបុណ្យសក្ដិធំ បានធ្លាក់ពីអំណាចដោយសារប្រព្រឹតិ្តអំពើអាក្រក់  ហើយថែមទាំងត្រូវអង្គភាពប្រឆាំងអំពើរពុករលួយដែលហៅកាត់ថា ACU សើបអង្គេតថែមទៀតផង។

ស្រាប់តែថ្មីនេះមានគណនីហ្វេសប៊ុក មួយឈ្មោះ Makara Meach បានសរសេររៀបរាប់ពីសកម្មភាពកូនរបស់មេប៉េអឹមស័ក្ត៤ នៃខេត្តក្រចេះម្នាក់ បានប្រើអំណាច អាងខ្លួនជាកូនអ្នកធំមកដកកាំភ្លើងគំរាមកំហែង និងបានប្រើអំពើហិង្សារវាយមនុស្សឲ្យរងរបួសថែមទៀតផង។ ក្នុងនោះ គណនីខាងលើបានសរសេររៀបរាប់ថា៖

“ខ្ញុំបាទសូមគោរព​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ និង ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្ត​ កំពង់ចាម​។នេះជាវិដេអូដែរកូនប្រុសមេប៉េអឹមខេត្ត​ ក្រចេះ​ ឈ្មោះ​ សាន​ សុខុម​(អហ​ សក្ក័4) ដែរបានដកកាំភ្លេីងភ្ជង់គំរាមនិងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអុីនធឺណែតមួយនៅក្នុងទីរួមខេត្ត​ កំពង់ចាម​ អាស្រ័យដូចដែរបានរៀបរាប់ខាងលេីសូមឯកឧត្តម​ ប្រេីកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង​ បញ្ជាក់អានេះអាងឪវាធ្វេីធំដេីរវ៉ៃគេច្រេីនណាស់​ សូមបងប្អូនដែរបានរាប់អានខ្ញុំជួយស៊ែរម្នាក់មួយមកដោយក្តីអនុគ្រោះ​”

ស្របគ្នានេះដែរ ក្រោយពីទង្វើអាក្រក់បែបនេះមក លោក ហ៊ុន បញ្ញាបុត្រ ដែលជាចៅរបស់ សម្ដេចតេជោ ហ៊ុន សែន នោះ ក៏បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងផងដែរនៅលើគណនីផ្ទាល់ខ្លួនរបស់លោក ដោយបានសរសេរថា៖

“កាំភ្លើងថ្នាក់លើអោយសិទ្ធប្រើប្រាស់ទៅតាមឋានះបុណ្យសក្ក័ ដើម្បីការពារសុខសុវត្តិភាពប្រទេសជាតិ នឹង ប្រជាជន មិនមែនអោយយកមកភ្ជង់នឹងវៃប្រជាជនដូចសត្វធាតុបែបនេះទេ រឿងអ្នកឯងជាមួយ ជនរងគ្រោះជារឿងបុគ្គល ទោះគេខុសរឺត្រូវលើអ្នកឯងក្នុងហេតុផលមួយណាក៏ដោយ ក៏អ្នកឯងគ្មានសិទ្ធ យកកាំភ្លើងដែលថ្នាក់លើផ្ដល់សិទ្ធអោយប្រើប្រាស់ ទៅធ្វើទង្វើព្រៃផ្សៃបែបនេះដែល។”

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលត្រូវបានបុគ្គល សាន្ដ សុខុម មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី វាយធ្វើបាបនោះ ពេលនេះបានសម្រេចចិត្តដាក់ពាក្យបណ្តឹង នៅស្នងការនគរបាលខេត្តកំពង់ចាមហើយ ដោយអត្ថន័យពាក្យបណ្តឹងនោះបានរៀបរាប់ថា៖

«នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤៥នាទី ពួកខ្ញុំកំពុងអង្គុយលេងហ្គមតាមអនឡាញ នៅផ្ទះណែត យីហោ៥០៧ ផ្ទះក្រោយសាលាវាលវង់ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ពេលកំពុងលេងហ្គមតាមអនឡាញមានអ្នកលេងប្រហែល ៥ ទៅ ៦នាក់ ស្រាប់តែមានឈ្មោះ សាន្ដ សុខុម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ៦ សង្កាត់វាលវង់ ក្រុងកំពុងចាម ខេត្ដកំពុងចាម បានជិះរថយន្ដម៉ាក ៥៧០ ពណ៏ស ផ្លាកលេខខេមរភូមិន្ទ ពីរនាក់អ្នកបើកបររថយន្ដ ហើយដកកាំភ្លើងខ្លីម៉ាកឡុងបញ្ចូលគ្រាប់ភ្ជង់មកលើពួកខ្ញុំ ពេលនោះពួកខ្ញុំបានចុះពីលើរថយន្ដ ហើយដើរចូលមកកន្លែងណែត លេងហ្គមវិញ តែឈ្មោះ សាន្ដ សុខុម បានដើរចូលមកតាមពួកខ្ញុំ ហើយទះកំផ្លៀងពួកខ្ញុំ ៤កំផ្លៀងថែមទៀត ព្រមទាំងដកកាំភ្លើងខ្លីម៉ាកឡុកបញ្ចូលគ្រាប់ មកភ្ជង់ពួកខ្ញុំម្ដងទៀត ពេលនោះពួកខ្ញុំ ក៏គេចខ្លួនពីកន្លែងលេងហ្គមរួច ក៏ឲ្យម៉ាក់របស់ខ្ញុំទៅយកមកផ្ទះ ទើបពួកខ្ញុំបានសម្រេចចិត្ដប្ដឹង សមត្ថកិច្ចអោយជួយដោះស្រាយតែម្ដង»៕

វីដេអូ៖

https://www.facebook.com/pich.cola/videos/2231818233551292/

https://www.facebook.com/pich.cola/videos/2231818243551291/

https://www.facebook.com/pich.cola/videos/2231818260217956/

https://www.facebook.com/pich.cola/videos/2231818246884624/