យុវជនមួយក្រុមប្រមូលសម្រាប់អាចជួយបានតែប៉ុណ្ណឹងទេ ចុងក្រោយជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា

638

ការប្រមូលសំរាមនៅម្ដុំលូបឹងត្របែក បើគិតមកទល់ពេលនេះមានរយៈពេល ១៥ថ្ងៃមកហើយ ប៉ុន្តែសំរាមនៅតែកើនឡើងជារៀងរាល់ថ្ងៃដដែល។ ប្រមូលពេលយប់ ព្រឹកឡើងនៅតែមាន ហើយជាសំរាមថ្មីទៀត។

ដូច្នេះហើយទើបក្រុមយុវជនបានពិភាក្សារគ្នារកដំណោះស្រាប់ដើម្បីទប់ស្កាត់ ព្រោះថាពួកគាត់មានគ្នាតិច កំលាំងតិច ដូចនេះមិនអាចប្រមូលឈ្នះអ្នកបោះចោលបានទេ។ ពេលនេះពួកគាត់បានជួយគ្នាធ្វើធុងសំរាម ដើម្បីទប់ស្ដាត់ និងងាយស្រួលក្នុងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ កុំបោះចោលផ្តេសផ្តាស់ដូចកាលពីមុនទៀត ប៉ុន្តែចុងក្រោយនៅតែជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា ចុងរស់នៅជាមួយសំរាម បរិស្ថានកខ្វក់ឬយ៉ាងណា? ព្រោះវាគ្រប់គ្នាធំៗអស់ហើយ គួរតែនិយាយស្ដាប់គ្នាបាន៕