ក្តៅៗ! មុននេះបន្តិច យន្ដហោះមួយគ្រឿងបានធ្លាក់ ដែលជារបស់ក្រុមហ៊ុន ETHIOPIAN AIRLINES ប្រភេទ BOEING 737 ហើយអ្នកដំណើរទាំងអស់ត្រូវបានស្លាប់… (មានវីដេអូ)

0
5166

ក្ដៅៗ! ករណី​​ធ្លាក់យន្តហោះ​ នៅតែ​ជា​បញ្ហា​ និងជាក្តី​បារម្ភ​មួយ​ដ៏ធំបំផុតសម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ជេីងហោះហេីរ​ មិនថាតែក្នុង​ប្រទេស​ ឬក៏​ទៅកាន់​ក្រៅប្រទេសនោះទេ​។ ហេីយ​កាលពី​ចុង​ឆ្នាំ​២០១៨នេះ​ យន្តហោះ​នៅប្រទេស​ឥណ្ឌូនេស៊ី​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Lion Air ប្រភេទ​ Boeing 737 Max 8 ជើង​ហោះ​ហើរ​ JT-610 ដែលមានផ្ទុកមនុស្សចំនួន​ ១៨៩នាក់​ ក៏ត្រូវបាន​ធ្លាក់​ ដែលបង្កឲ្យ​មនុស្ស​ទាំង​អស់​បានស្លាប់​បាត់​បង់​ជីវិត​ផងដែរ​។

ដោយឡែក​ អ្វីដែល​កាន់តែ​រន្ធត់​ និង​តក់ស្លុត​នៅពេលនេះ​ មានហេតុការណ៏ដ៏​ភ្ញាក់ផ្អើល​មួយ​ ដោយយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង​ ដែលមានផ្ទុក​មនុស្ស​ចំនួន​ ១៤៩នាក់ បូករួមទាំងអាកាសយានិក​ ៨នាក់​ បានធ្លាក់ចុះ​ ខណៈពេលដែលកំពុង​ធ្វើ​ការ​ហោះហើរពីទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់ទីក្រុង Nairobi ប្រទេសកេនយ៉ា។

ដែលនេះ​ បេីយោងតាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​BBC​ នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ។ បេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ យន្ដហោះខាងលើកម្មសិទ្ធិរបស់ក្រុមហ៊ុន Ethiopian Airlines​ ប្រភេទ​ Boeing 737​ ចំណែក​ឯ​អ្នក​ដំណើរ​វិញ​ មិនដឹងជា​នៅរស់រាន​មាន​ជីវិត​ឬ​ក៏​យ៉ាង​ណា​នោះទេ​។

LEAVE A REPLY

Please enter your comment!
Please enter your name here