Update: លោកផែង វណ្ណៈ នឹងទៅជួបលោកយាយ ដែលត្រូវកូនស្រីបង្កើតប្ដឹងយកដី នៅថ្ងៃស្អែកនេះ ដើម្បី…

667

រឿងរ៉ាងដែលកំពុងកក្រើកបណ្ដាញសង្គម ដែលលោកយាយម្នាក់អាយុ ៨៤ឆ្នាំ ត្រូវកូនស្រីបង្កើតរួមជាមួយប្ដី ប្ដឹងគាត់ដើម្បីបណ្ដេញគាត់ចាកចេញពីផ្ទះនោះ ពេលនេះលោកផែង វណ្ណៈ បានបញ្ជាក់ថានឹងធ្វើដំណើរកាន់ខេត្តព្រះសីហនុហើយ ដោយលោកបាននិយាយថា៖

“នៅថ្ងៃទី​ ៩​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​នឹងធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ ដេីម្បីជួបលោកយាយអាយុ​ ៨៤​ ឆ្នាំ​ ដែលត្រូវកូនស្រីឃុបឃិតជាមួយមន្ត្រីប្លន់យកដីរបស់គាត់​ ។ បងប្អូន​ណា​នៅ​ ខេត្ត​ព្រះសីហនុ​ ដឹងរឿងនេះជួបប្រាប់ខ្ញុំផង​ លេខ​ខ្ញុំ​ ០១២​ ៩៣៣​ ៨៨៣​ ។ ស្អែក​ជួបអ្នកកំពង់សោម​ !”។

គួររំលឹកបន្ដិច លោកយាយខាងលើមានឈ្មោះថា ហាន តាក់ អាយុ ៨៤ឆ្នាំ ត្រូវបានកូនស្រីបង្កើតខ្លួន ដែលមានឈ្មោះថា ដេង អាង និងប្ដី បានប្តឹងទៅតុលាការ រហូតតុលាការខេត្តព្រះសីហនុចេញដីការរុះរើ បន្តាប់ពីកូនស្រីបានលួចធ្វើប្លង់កម្មសិទ្ធដីបានសម្រេច ដែលដីនេះមានតម្លៃខ្ទង់២លានដុល្លារ៕