រឿងកំសត់ នៅពីក្រោយភាពរឹងមាំ របស់ Pat Napapa

690

ថៃ៖ ជារៀងរាល់ថ្ងៃ Pat គឺជាជំហរដ៏រឹងមាំមួយសម្រាប់គ្រួសារ ដែលត្រូវទទួលបន្ទុកមើលថែទាំម្តាយដែលមានជំងឺហើយត្រូវសម្រាកជាប់នៅលើគ្រែ ថែមទាំងត្រូវមើលថែបងស្រីដែលពិការពីកំណើត ដែលត្រូវចំណាយច្រើនទៅលើថ្នាំ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ មួយវិញទៀតនាងត្រូវចិញ្ចឹមបីបាច់កូនប្រុស ដែលកំពុងតែលូតលាស់ធំធាត់ធំពីមួយថ្ងៃទៅមួយថ្ងៃ ជាការធ្វើឱ្យចំណាយកាន់តែកើនឡើង។

ពិធីការិនី និង ជាតារាសម្តែងស្រី Pat Napapa បានធ្វើឲ្យមនុស្សគ្រប់គ្នាសរសើរពីភាពរឹងមាំ ការខិតខំប្រឹងប្រែងជំនះរាល់ឧបសគ្គ បីទោះបីជានាងជួបបញ្ហានៅក្នុងជីវិតច្រើនប៉ុណ្ណាក៏ដោយ នាងនៅតែញញឹមបន្តដំណើរទៅមុខទៀត ព្រោះនាងមិនអាចដួលបានទេ ប្រសិនបើអ្នកដួលគ្រប់គ្នានឹងមានបញ្ហា។

មានពាក្យមួយឃ្លាដែល Pat ធ្លាប់បាននិយាយ ហើយធ្វើឲ្យគ្រប់គ្នាកាន់តែកោតសរសើរពីនាងនោះគឺ «អ្នកនៅក្នុងគ្រួសារទាំងអស់ ចង់បានអ្វីត្រូវប្រាប់ខ្ញុំ ខ្ញុំរកឲ្យទាល់តែបាន ចំណែកខ្ញុំវិញប្រើអីក៏បានដែរ»។

Pat Napapa ធ្លាប់បានបង្ហើបឲ្យដឹងថាត្រូវចំណាយអស់ពី២ ទៅ ៣សែនបាត (ខ្ទង់ ៦៥០០ ទៅ ១០០០០ ដុល្លារ) ក្នុងមួយខែៗ ដែលជាហេតុឲ្យនាងត្រូវធ្វើការធ្ងន់ដើម្បីទប់ទល់រាល់ការចំណាយទាំងអស់នេះ៕