សញ្ញាណទាំង ៦ ដែលអ្នកភ័ន្តច្រឡំ ថាគេចាប់អារម្មណ៌ ឬស្រលាញ់អ្នក

707

នៅក្នុងជីវិត ពេលខ្លះនឹងមានការយល់ច្រឡំខ្លះ ដូច្នេះអ្នកគួរដឹងពីរបៀបដើម្បីកុំឱ្យខ្លួនអ្នកជាក្លាយមនុស្សដែលគួរឱ្យអស់សំណើចម្នាក់។ ប្រសិនបើអ្នកចូលចិត្តបុរសឬនារីម្នាក់ណាម្នាក់ ជួនកាលអ្នកនឹងមានគំនិតភ័ន្តច្រឡំមិនខាន ព្រោះអ្នកនឹងឃើញតែចំនុចវិជ្ជមាន ដែលមើលទៅដូចគាត់ ឬនាង ក៏កំពុងចាប់អារម្មណ៌មកលើអ្នកដែរ។

វាជារឿងធម្មតាទេ ព្រោះទាំងនេះគឺជាគំនិតដែលតែងតែនៅក្នុងអារម្មណ៍មនុស្សប្រុសស្រី ដែលកំពុងមានស្នេហា តែដើម្បីចៀសវាងការបាក់មុខព្រោះតែការគិតផ្ដេសផ្ដាសនេះ សូមមើលសញ្ញាទាំង 6 ដែលគួរយល់ដឹង និងគួរជៀសវាង។

១. អ្នកមានអារម្មណ៍ថាគាត់កំពុងសម្លឹងមើលអ្នក

នៅក្នុងជីវិតរបស់មនុស្ស ការដែលមនុស្សម្នាក់មើលទៅមនុស្សម្នាក់ទៀតជាធម្មតាទេ ប្រសិនបើអ្នកមើលគាត់ គាត់ប្រាកដនឹងមើលទៅអ្នកវិញ ឬប្រហែលមានអ្វីមួយផ្សេងទៀតដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់គាត់ ដែលស្របគ្នាជាមួយនឹងទិសដៅរបស់អ្នក។ ប្រហែលជាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះដូច្នេះកុំមើលតែមួយភ្លេត ហើយគិតផ្ដេសផ្ដាសភ្លាម ត្រូវគិតឱ្យយូរបន្តិច កុំឱ្យកើតកំហុសធំ។

២. មនុស្សពីរនាក់តែងតែនិយាយនិងលេងសារជាមួយគ្នាញឹកញាប់

មនុស្សម្នាក់ដែលនិយាយ ឬលេងសារជាញឹកញាប់ជាមួយអ្នកយូរណាស់មកហើយ គាត់ទុកចិត្តអ្នក ប្រាប់អំពីជីវិត អាថ៌កំបាំង ឬអ្វីៗនៅជុំវិញគាត់ បន្ទាប់មកអ្នកប្រាកដគិតពីគាត់ ចូលចិត្តគាត់ ដូច្នេះអ្នកគិតថាគាត់កំពុងចាប់អារម្មណ៌អ្នក ឬកំពុងស្រលាញ់អ្នក។ នេះគឺជាការយល់ច្រឡំដ៏ខ្លាំងមួយ។

អ្នកត្រូវដឹងថា នៅពេលដែលគាត់ចូលចិត្តអ្នក គាត់នឹងយកចិត្តទុកដាក់ជាពិសេស ចំពោះអ្វីដែលគាត់និយាយ ឬផ្ញើសារទៅកាន់អ្នក មានន័យថា គាត់នឹងនិយាយតិចតាមតែអាចធ្វើទៅបាន ពីព្រោះមនុស្សប្រុសមានអារម្មណ៍ថា ប្រសិនបើគាត់និយាយច្រើនខ្លាំងពេក នឹងបង្ហាញកំហុសខ្គងច្រើនដែរ ដែលកំហុសខ្លះធ្វើឱ្យមនុស្សស្រីមិនចូលចិត្ត។ ដូច្នេះបុរសដែលនិយាយជាមួយអ្នករយៈពេលពីរបីម៉ោងក្នុងមួយថ្ងៃ ព្រោះគាត់មានអារម្មណ៍ថាអ្នកទាំងពីរចុះសម្រុងនឹងគ្នា មិនមានន័យផ្សេងនោះទេ។

៣. ម្នាក់នោះលសេសនឹងអ្នក

រឿងមួយដែលមនុស្សស្រីណាក៏យល់ច្រឡំ ដែលគិតថាពេលគាត់និយាយចំអកឬលលេងនឹងអ្នក គឺគាត់ចូលចិត្តអ្នកហើយ។ ជាការសំខាន់ណាស់ វាគ្រាន់តែជាធម្មជាតិរបស់គាត់តែប៉ុណ្ណោះ ព្រោះបើសិនគាត់និយាយចំអកឬលលេងជាមួយអ្នក គាត់ក៏អាចលេងនារីដទៃទៀតដូចគ្នា ដូច្នេះអ្នកមិនគួរទាន់គិតថា គាត់លលេងជាមួយអ្នក ដោយសារចាប់អារម្មណ៌ ឬមានចិត្តស្រលាញ់អ្នកឡើយ។

៤. គាត់ Like រូបថតរបស់អ្នកនៅលើបណ្តាញសង្គម

មនុស្សស្រីតែងតែសន្មត់ថា នៅពេលដែលគាត់ចូលចិត្តរូបថតទាំងអស់របស់អ្នកនៅលើបណ្ដាញសង្គម គាត់កំពុងចូលចិត្ត ឬកំពុងមានចំណាប់អារម្មណ៌លើអ្នកហើយ ដែលនេះជាការគិតខុសមួយ។

មនុស្សដែលលួចស្រឡាញ់គេ គឺមានភាពខ្មាស់អៀនណាស់ ចឹងបើគាត់ចូលចិត្តអ្នក គាត់ប្រាកដជាមិន Like រូបរបស់អ្នកឡើយ។ សាកគិតទៅមើល បើគាត់មានភាពក្លាហាន គាត់ប្រហែលជាផ្ញើសារ ឬសារភាពស្នេហ៌ចំពោះអ្នកទៅហើយ ដូច្នេះបើគាត់ចាប់អារម្មណ៌ពិត គាត់អាចនឹងគ្រាន់តែមើលរូបរបស់អ្នកនៅលើបណ្តាញសង្គមដោយស្ងប់ស្ងៀម។

៥. មនុស្សដែលមិនយកចិត្តទុកដាក់ មិនខ្វល់អំពីអ្នកទេ

ប្រសិនបើគាត់មិនអើពើនឹងអ្នក មិននិយាយជាមួយ ឬខ្វល់ខ្វាយពីអ្នក អ្នកនឹងគិតថាគាត់ខ្មាស់អៀន ដូច្នេះមិនហ៊ានមកជិតអ្នក។ ជាក់ស្តែងគាត់កំពុងមិនអើពើនឹងអ្នក ឬមិនចង់និយាយជាមួយអ្នកមែនហើយ ប្រសិនបើអ្នកជួបស្ថានការណ៍បែបនេះនោះ ប៉ុន្តែបើអ្នកគិតថាគាត់ចូលចិត្តអ្នកនោះ អ្នកកំពុងតែស្រមើលស្រមៃហើយ។

៦. ចុងក្រោយសម្រាប់ប្ដីប្រពន្ធចេញកំសាន្តនៅខាងក្រៅ

ប្រយោគថា “បងនឹងទូរស័ព្ទមកអូននៅពេលក្រោយ” ឬ “យើងនឹងចេញទៅលេងក្រៅពេលក្រោយ”…

ទាំងនេះគឺសំគាល់ថា គាត់មិនចូលចិត្តអ្នកទេ ហើយវាគឺជាពាក្យគួរសមសម្រាប់ដេញឱ្យអ្នកទៅ។ ហើយពាក្យសម្ដីគួរសមផ្សេងទៀត ដូចជា យើងនឹងជួបនៅពេលក្រោយចេញទៅលេងក្រៅ ឬចាំហៅទូរស័ព្ទត្រលប់ទៅវិញ បើឃើញសញ្ញាណទាំងអស់នេះញឹកញាប់ នារីៗត្រូវដឹង កុំឱ្យអង្គុយរង់ចាំទូរស័ព្ទ ដោយឥតប្រយោជន៍៕