ទិសដៅទេសចរណ៍ដែលគ្រោះថ្នាក់បំផុតទាំង១១ នៅលើពិភពលោក

1581

ពេលនេះយើងខ្ញុំសូមបង្ហាញទីតាំងដ៏គួរឱ្យចាប់អារម្មណ៍ និងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក។ ប្រសិនបើអ្នកចង់ឱ្យថ្ងៃឈប់សម្រាករបស់អ្នកមកជាមួយផ្នែកមួយនៃគ្រោះថ្នាក់ កន្លែងទាំងនេះគឺសម្រាប់លោកអ្នក។ បើមិនដូច្នោះទេត្រឹមតែស្គាល់ក៏បាន!

១. ជ្រលងមរណៈ នៅសហរដ្ឋអាមេរិច

ប្រសិនបើផែនដីគឺជាផ្ទះរបស់យើង ចឹងជ្រលងមរណៈ ប្រៀបបាននឹងឡដ៏ក្ដៅ។ នៅទីនោះត្រូវបានកត់ត្រានូវសីតុណ្ហភាពដែលខ្ពស់បំផុតលើភពផែនដីរបស់យើងគឺ 134 °F (56.7 °C) ។ មិនថាអ្នកមានភាពរឹងមាំយ៉ាងណាទេ កំដៅដ៏ក្ដៅរបស់ព្រះអាទិត្យរះ និងភាពស្ងួតហែងនៃជ្រលងមរណៈនឹងធ្វើឱ្យអ្នកអស់កម្លាំងយ៉ាងលឿន។ ដោយគ្មានទឹក អ្នកអាចរស់នៅទីនេះបានតែ 14 ម៉ោងប៉ុណ្ណោះ។

២. វាលខ្សាច់ ដាណាគិល (The Danakil Desert) នៅប្រទេសអេរីទ្រា

កំដៅសីតុណ្ហភាព ដែលជាញឹកញាប់កើនរហូតដល់សីតុណ្ហភាព 120 °F (50 °C) ដោយសារភ្នំភ្លើងសកម្ម ទឹកក្ដៅផុសពីក្រោមដី ដែលបញ្ចេញជាឧស្ម័នពុល វាជាការពិបាកក្នុងការស្រមៃឃើញពីទិដ្ឋភាពដ៏អាក្រក់ជាង តំបន់វាលខ្សាច់ដាណាគិលដ៍របស់ទ្វីបអាហ្វ្រិកទៀត។ មនុស្សភាគច្រើនប្រហែលជាគិតថាកន្លែងដ៏គួរឱ្យភ័យខ្លាចនេះគឺឋាននរកនៅលើផែនដី ប៉ុន្តែវានៅតែទាក់ទាញអ្នកផ្សងព្រេងដ៏ក្លាហានជាច្រើនមកពីជុំវិញពិភពលោក។ គ្រាន់តែចាំទុកថាការទៅទស្សនាវាលខ្សាច់ដាណាគិល ខ្លួនឯងដោយគ្មានមគ្គុទេសដែលមានបទពិសោធទៅជាមួយ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង។

៣. ភ្នំវ៉ាស៊ីនតោន នៅសហរដ្ឋអាមេរិច

កំពូលភ្នំវ៉ាស៊ីនតោនទទួលបានកំណត់ត្រាពិភពលោកសម្រាប់ខ្យល់បក់លឿនបំផុតនៅលើផ្ទៃផែនដី។ ល្បឿនដែលបានកត់ត្រាខ្ពស់ជាងគេគឺ 203 ម៉ាយក្នុងមួយម៉ោង (327 គីឡូម៉ែត្រ / ម៉ោង) ។ ទោះជាយ៉ាងណាខ្យល់ខ្លាំងមិនមែនជាកង្វល់តែមួយគត់នៅតំបន់នេះ – សីតុណ្ហភាពត្រជាក់ដែលអាចធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម -40 ដឺក្រេនិងការធ្លាក់ព្រឹលជាបន្តបន្ទាប់ធ្វើឱ្យភ្នំវ៉ាស៊ីនតោនក្លាយជាកន្លែងគ្រោះថ្នាក់បំផុត។ បើទោះបីជាកម្ពស់មិនសូវខ្ពស់ត្រឹម 6,288 ហ្វីត (ស្មើនឹង 1,917 ម៉ែត្រ)ក៏ដោយ – ភ្នំវ៉ាស៊ីនតោនគឺជាកំពូលភ្នំខ្ពស់មួយក្នុងចំណោមភ្នំដែលមានអត្រាស្លាប់ច្រើនបំផុតនៅលើពិភពលោក។

៤. ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី

នេះគឺជាភ្នំភ្លើងសកម្មមួយនៅលើកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ី។ ការផ្ទុះកើតមានឡើងជាញឹកញាប់នៅទីនេះ ដែលធ្វើអោយមនុស្សរាប់ពាន់នាក់គ្មានជម្រក ឬមុខរបរចិញ្ចឹមជីវិត។ ការផ្ទុះចុងក្រោយបំផុតបានកើតមាននៅថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2016 ។ ការផ្ទុះនោះបានបញ្ចេញពពកឧស្ម័ន ដុំថ្ម និងផេះដែលមានកម្ពស់រហូតដល់ 2.500 ម៉ែត្រ។ ហើយគ្មាននរណាម្នាក់ដឹងថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកឡើយ។

៥. lha da Queimada Grande (កោះពស់) ប្រទេសប្រេស៊ីល

កន្លែងលាក់ខ្លួននៅឆ្នេរសមុទ្រនៃប្រទេសប្រេស៊ីលកោះនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាកន្លែងគ្រោះថ្នាក់បំផុតនៅលើភពផែនដី។ ហេតុផលសម្រាប់រឿងនេះគឺសាមញ្ញណាស់ ព្រោះកន្លែងនេះពោរពេញទៅដោយពស់ពិសសាហាវបំផុតនៅក្នុងពិភពលោកគឺពស់ Bothrops។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថាពស់ 5 ក្បាលក្នុងមួយម៉ែត្រការ៉េរស់នៅលើកោះនេះ។ មានរឿងរ៉ាវជាច្រើនអំពីមនុស្សដែលស្លាប់លើកោះនេះគ្រប់ពេលវេលា។ រឿងមួយក្នុងចំណោមរឿងទាំងនេះមានអ្នកថែរក្សាបង្គោលភ្លើងហ្វារដែលត្រូវបានវាយប្រហារដោយពស់បានស្លាប់នៅទីនោះ។ បង្គោលភ្លើងហ្វារនៅកោះពស់ ត្រូវបានប្រើដោយស្វ័យប្រវត្តិចាប់តាំងពីពេលមានការស្លាប់របស់បុរសនោះមក ហើយហើយរដ្ឋាភិបាលប្រេស៊ីលបានហាមឃាត់ភ្ញៀវទេសចរមិនឱ្យដើរនៅទីនោះឡើយ។

៦. ឧទ្យានជាតិ Madidi ប្រទេស Bolivia

នៅពេលមើលឃើញជាលើកដំបូងកន្លែងនេះមើលទៅស្អាតណាស់ ប៉ុន្តែវាពិតជាគ្រោះថ្នាក់ណាស់។ តើហេតុអ្វីទៅ? ដោយសារតែវាជាលំនៅដ្ឋានរបស់សត្វពុល និងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក: ការប៉ះពាល់ជាមួយរុក្ខជាតិណាមួយដែលដុះនៅក្នុងឧទ្យាននេះអាចបណ្តាលឱ្យរមាស់ខ្លាំងរោល និងវិលមុខ។ ការមុត ឬសូម្បីតែមុខរបួសតូចអាចឆ្លងទៅជាមួយប៉ារ៉ាស៊ីតត្រូពិច​​​។

៧. ជ្រលងភ្នំមរណៈ Kamchatka ប្រទេសរុស្ស៊ី

ឧបទ្វីប Kamchatka នៅភាគខាងកើតនៃប្រទេសរុស្ស៊ីមានជ្រលងភ្នំមរណៈមួយ។ វាមានទីតាំងស្ថិតនៅមិនឆ្ងាយពីជ្រលងភ្នំ Geysers ដ៏ល្បីល្បាញឡើយ។ កំហាប់ខ្ពស់នៃឧស្ម័នពុលដែលរកឃើញនៅក្នុងតំបន់នេះបង្កឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់គ្រប់ភាវរស់ទាំងអស់: រុក្ខជាតិ និងសត្វស្លាប់យ៉ាងឆាប់រហ័សខណៈពេលដែលមនុស្សចាប់ផ្តើមមានអារម្មណ៍មិនស្រួល និងមានគ្រុនក្តៅវិលមុខនិងញាក់។

៨. Bikini Atoll, កោះ Marshall

កោះនេះមើលទៅដូចជាឋានសួគ៌ តើមែនឬអត់? ប៉ុន្តែ Bikini Atoll គឺជាកន្លែងសម្រាប់ធ្វើការសាកល្បងកម្មវិធីនុយក្លេអ៊ែរជាច្រើន ដែលបានប្រែក្លាយកោះ Bikini Atoll ដ៏ស្អាតៗទៅជាដែនដីបោះបង់ចោលពោរពេញដោយវិទ្យុសកម្ម។ ប្រជាជនត្រូវបានគេបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ហើយសូម្បីតែសព្វថ្ងៃនេះវានៅតែមានគ្រោះថ្នាក់ដល់ការរស់នៅរបស់ពួកវា។ កំរិតវិទ្យុសកម្មដែលមិនធម្មតាកត់ត្រានៅទីនេះអាចបង្កឱ្យមានជំងឺមហារីក។

៩. រាជាណាចក្រដំរី ឈុនបុរី ប្រទេសថៃ

នៅក្នុង រាជាណាចក្រដំរី ក្នុងប្រទេសថៃ នៅឯកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ម្ចាស់បានជួលកន្លែងជិះក្បូនពាក់កណ្តាល សម្រាប់ភ្ញៀវទេសចរមកទស្សនា និងឱ្យចំណីក្រពើ។ ក្បូននេះគឺជាឈើមួយដែលមានលំនឹងនៅលើធុងប្លាស្ទិចហើយមានរបងព័ទ្ធជុំវិញពាក់កណ្តាលស្មើនឹងពាក់កណ្ដលខ្លួនមនុស្សធំ។ ខ្ទមមួយមេះ មានដំបូលមួយផងដែរ។ មនុស្សចូលទៅក្នុងបរិវេណនោះ ហើយដាក់ចំណីឱ្យសត្វក្រពើ ដោយចងជាប់នឹងឈើសន្ទូច ជាមួយនឹងបំណែកនៃសាច់គោ ឬសាច់សត្វផ្សេងទៀត។ ក្រពើទាំងនោះលោតចេញពីទឹក ដើម្បីចាប់យកសាច់និងអាហាររបស់ពួកវា។ មានអ្នកទេសចរហ៊ានលេងជន្លជាមួយក្រពើទៀត ដោយទាញចុះ ទាញឡើងនៅចំពោះមុខក្រពើដែលកំពុងតែស្រែកឃ្លាន។

១០. Afar Depression នៅក្នុងប្រទេស Ethiopia

ភ្នំភ្លើង Erta Ale នៅក្នុងតំបន់ Afa នៃប្រទេស Ethiopia គឺជាភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតមួយនៅលើភពផែនដី។ ការរញ្ជួយដីតូចៗកំពុងរញ្ជួយដីជាបណ្តើរៗ ដោយបង្កើតជាការប្រេះបែកក្រហែងជ្រៅៗ។ បញ្ហានេះកើតឡើងដោយសារតែភ្នំភ្លើង Erta Ale មានបឹងកំអ៊ែរភ្នំភ្លើង 2 នៅលើកំពូលមាត់ភ្នំ។ បរិមាណកំអ៊ែរភ្នំភ្លើងនៅក្នុងនោះត្រូវបានផ្លាស់ប្តូរជានិច្ច ធ្វើឱ្យផ្ទៃផែនដីរញ្ជួយឡើងនិងចុះ។

១១. បឹង Natron ប្រទេស Tanzania

វាអាចមើលទៅដូចជាទេសភាពក្រៅភពផែនដី ប៉ុន្តែរូបនេះពិតជារូបភាពរបស់បឹងNatron នៅប្រទេស Tanzania។ សំបកអំបិលអាល់កាឡាំងនៅលើផ្ទៃបឹងមានគ្រោះថ្នាក់ណាស់ដែលសត្វទាំងអស់សុទ្ធតែស្លាប់ដោយសារតែវាមានការប៉ះពាល់ជាមួយវា។ សម្រាប់ហេតុផលជាក់ស្តែងការហែលទឹកនៅក្នុងបឹងនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងហើយក្លិនដ៏ខ្លាំងក្លានៃអ៊ីដ្រូសែនស៊ុលភីតដែលចេញពីផ្ទៃបឹង នឹងមិនអនុញ្ញាតិឱ្យអ្នកនៅកោតស្ងប់ស្ងែងទេសភាពដ៏ស្រស់ស្អាតនេះបានយូរនោះទេ។

រូបភាព ប្រាយសាយ
ប្រភព ប្រាយសាយ