អីយ៉ាស់! ស្រីស្អាត អូនម៉ី ទើបទិញរថយន្តទំនើប តម្លៃរាប់ម៉ឺនដុល្លារ

1082

មួយរយៈចុងក្រោយនេះ កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី ហាក់ឡើងកូដខ្លាំង ដោយសារនាងទទួលប្រជាប្រិយភាពខ្លាំង។ យើងឃើញថាទោះបី កញ្ញាទើបតែហក់ចូលសិល្បៈក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រទៅលើតារាស្រីមួយដួងនេះ ពិតជខ្លាំងក្លា ដែលធ្វើឱ្យផលិតករមានចំណាប់អារម្មណ៌យ៉ាងខ្លាំង។

ថ្ងៃនេះដែរ មានការចាប់អារម្មណ៌យ៉ាងខ្លាំង ពីចំណាក់ទស្សនិកជន ដោយសារ អូនម៉ី ទើបតែទិញរថយន្តថ្មីស្រឡាងម៉ាក Audi A7 ដ៏ទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ ហើយតារាស្រីរូបនេះបានប្រាប់ថា ជាកាដូដែលប៉ាម៉ាក់ ទិញឱ្យ។ តែទោះជាយ៉ាងណា ប្រិយមិត្តជាច្រើន គិតថានេះជារថយន្ត ដែលគូស្នេហ៌នៅក្រៅប្រទេសទិញឱ្យ ព្រោះដោយសារថ្ងៃនេះជាចំថ្ងៃ ទិវានៃក្ដីស្រលាញ់។

តែយ៉ាងណា នេះគ្រាន់តែជាទស្សនៈរបស់ទស្សនិកជន ធ្វើការចោទឡើងតែប៉ុណ្ណោះ ខណៈដែល អៀ ម៉េងលិ ក៏បានបញ្ជាក់ថា ជាកាដូរដែលម៉ាក់នាង ទិញឲ្យធ្វើជាអំណោយដល់កូន៕