ញ៉ាក់សាច់! មកស្គាល់ សត្វយក្សទាំង ២១ នៅលើពិភពលោកនេះ ហើយសត្វលេខ១៣ អាចជិះជំនួសសេះបាន

3223

រឿងចម្លែកៗនៅក្នុងពិភពលោកនេះ មិនមែន មិនមាននោះឡើយ គ្រាន់តែថាមានចំនួនតិចឬច្រើនប៉ុណ្ណា។ តោះមកមើលសត្វខាងក្រោមនេះ ថាតើហេតុអ្វីបានជាពួកវាធំម្ល៉េះ? ដូចជាប្រចៀវស៊ីផ្លែឈើមួយប្រភេទនេះចឹង  ឃើញហើយមុខតែភ័យស្លន់ស្លោមិនខាន។

១. ប្រចៀវផ្លែឈើដែលធំជាងគេបំផុតនៅក្នុងពិភពលោក ដែលបានរកឃើញនៅប្រទេស Guinea

២. សេះដ៏ធំនេះ បានឈ្នះក្នុងកម្មវិធីប្រកួត សេះដែលខ្ពស់ជាងបំផុត

៣. ខ្យងយក្សអាព្រិច ដែលមានប្រវែងយ៉ាងហោចណាស់ ២០សង់ទីម៉ែត្រ

៤. វាគឺជាក្ដាមដែលធំបំផុតក្នុងពិភពលោក ដែលបានឃើញនៅប្រទេសអង់គ្លេស ដែលមានទំងន់ ១៦.៨ kg ចំណែកជើងរបស់វា អាចធ្វើយើងរបួសធ្ងន់បាន។ គេតែងថា CrabZila វាជាប្រភេទ ក្ដាមពីងពាងរបស់ជប៉ុន

៥. ប្រភេទគោយកទឹកដោះ ដែលមានកំពស់ជិត ២ម៉ែត្រ ប្រវែង ៤.៣ម៉ែត្រ និង ទំងន់ជិតមួយតោន

៦. កញ្ចែ យក្ស ដែលបានរកឃើញនៅប្រទេសអាព្រិចខាងត្បូង ដែលមានប្រវែង ១៧សង់ទីម៉ែត្រ

៧. ត្រីទន្លេមេគង្គ មានប្រវែង ៣.២ម៉ែត្រ

៨. ផ្កាយសមុទ្រយក្ស ដែលត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រក្នុងឆ្នាំ ២០០៨ ក្នុងសមុទ្រអាតាឡង់ទិច

៩. វាជាខ្ញែសមុទ្រ Nomura ដែលមានទំងន់ ១៨១.៤ kg

១០. ជ្រូកព្រៃយក្ស ត្រូវបានបាញ់បានដោយក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ កាលពីឆ្នាំ២០០៧។ តើអ្នកគិតថាវាជាជ្រូកមិនពិតតើមែនទេ? នៅក្នុងទំព័រ wikipedia បានឲ្យថា ជ្រូកនេះគេហៅថា Monster Pig វាមានទំងន់ ៩៥៣kg និង កំពស់ ២.៨ម៉ែត្រ។ តែទោះជាយ៉ាង អ្នកនិយមលេងអ៊ីនធឺណែតគិតថាវាពិតនោះ ដោយគិតថាវាត្រូវបានកែច្នៃដោយកុំព្យូទ័រ។

១១. កង្កែបយក្សអាព្រិច វាអាចរស់នៅរហូតដល់ ១៥ឆ្នាំ។ វាអាចស៊ីសត្វ ពស់ និង កង្កែបផ្សេងទៀតបាន

១២. ពីងពាងយក្ស Huntman ដែលរស់នៅប្រទេសឡាវ និង អូស្ត្រាលី

១៣. ឆ្កែដ៏ធំមួយនេះ បានឈ្នះកំណត់ត្រាពិភពលោកទៅលើទំងន់ ១០០.៧ kg

១៤. ពួកវាជាក្ដាមដូង ដែលដង្កៀបរបស់វាអាចបំបែកផ្លែដូងបាន ពួកវាតែងតែឃើញនៅសមុទ្រឥណ្ឌា និងសមុត្រប៉ាស៊ីហ្វិក។

១៥. បបែល ដ៏ធំមួយនេះមានទំងន់ ៦០០ kg ឯណោះ

១៦. កណ្ដុរនេះរកឃើញនៅឆ្នាំ ២០១២ ហើយក៏បានសម្លាប់ចោលដែរ

១៧. ទន្សាយ Flemish វាពិតជាធំណាស់ ប៉ុនឆ្កែទៅហើយ

១៨. ក្រពើទឹកប្រៃ មួយនេះជាក្រពើដែលធំជាងគេក្នុងប្រវត្តិសាស្ត្រ ដែលមានប្រវែងវែងជាង ៦.៤ ម៉ែត្រ

១៩. ចង្រិត Weta ត្រូវបានរកឃើញនៅប្រទេស New Zealand ឃើញទេវាកំពុងលេបការ៉ុត បន្ទាប់មកលេបម្រាមដៃទៀត (គ្រាន់តែលេងសើចទេ)

២០. សត្វថ្លែនយក្សរបស់ចិន ធំជាងគេលើពិភពលោក មើលទៅគួរឱ្យខ្ពើម។ វាមានប្រវែង ១.៨ ម៉ែត្រ ដែលរស់នៅទន្លេ និងបឹងនៅប្រទេសចិន។

២១. កង្កែបយក្សមួយនេះ ត្រូវបានគេរកឃើញដំបូងនៅភាគខាងត្បូងនិងកណ្តាលសហរដ្ឋអាមេរិក ហើយបន្ទាប់មកបានរីករាលដាលទៅប្រទេសអូស្ត្រាលីដែលបានក្លាយជាការគំរាមកំហែងដល់សត្វព្រៃអូស្ត្រាលី។ ដោយសារតែស្បែករបស់វាមានជាតិពុលខ្ពស់ ដែលធ្វើឱ្យវាស្ទើរតែគ្មានសត្រូវនៅក្នុងធម្មជាតិ។