មោទនភាពសម្រាប់កម្ពុជា! សហគ្រិនវ័យក្មេង លោកគ្រូ នួន អក នឹងសាងសង់អាគារដែលមានកំពស់ 50ជាន់ នៅចំកណ្ដាលក្រុងភ្នំពេញ

1110

មហាជនជាច្រើនបានស្គាល់ឈ្មោះ លោកគ្រូ នួន អក រួចមកហើយ ដែលគាត់គឺជាគ្រូបណ្ដុះបណ្ដាលផ្នត់គំនិត និងយុទ្ធសាស្រ្តផ្នែកលក់ដ៏ខ្លាំងមួយរូប។ គាត់ក៏ជាបុគ្គលម្នាក់ដែលបានចូលរួមក្នុងការអភិវឌ្ឍន៌ប្រទេសកម្ពុជា និងការសង្គមយ៉ាងច្រើនផងដែរ។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកគ្រូ នួន អក បានឱ្យដឹងថា លោកបានកំពុងតែសាងសង់អាគារពាណិជ្ជកម្មទី១ របស់លោក ដែលគម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅដើមខែ សីហា ឆ្នាំ២០១៩ នេះហើយ។

មិនទាន់អស់នៅឡើយទេ នៅក្នុងពេលឆាប់ៗខាងមុខនេះដែរ លោកគ្រូនឹងចាប់ផ្តើមសាងសង់គម្រោងអាគារពាណិជ្ជកម្មទី២ ដែលមានកំពស់ ២២ជាន់ នៅកណ្តាលទីក្រុងភ្នំពេញតែម្ដង ដែលនឹងក្លាយជាទីកន្លែងដ៏ទំនើបបំផុតសម្រាប់កម្ពុជា។

លើសពីនេះទៅទៀត វាក៏ជាក្ដីស្រមៃដ៏បំផុតរបស់លោកគ្រូ នួន អក ផងដែរ គម្រោងអាគារពាណិជ្ជកម្មដែលខ្ពស់ជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា មានកំពស់ដល់ទៅ ៥០ជាន់ ឯណោះក៏នឹងត្រូវសាងសង់នៅចំកណ្តាលទីក្រុងភ្នំពេញបន្ទាប់ពីគម្រោងទី២ ហើយអាគារនេះនឹងត្រូវបានដាក់ឈ្មោះថា Nourn Ork Tower ពិតជាអស្ចារ្យខ្លាំងណាស់៕