ធ្វើបានល្អមែន! កញ្ញា ហង្ស សុរិយាន់ បានឈានដល់វគ្គ ១១ នាក់ចុងក្រោយ ក្នុងកម្មវិធី Miss Global យប់មិញ

534

កាលពី​រាត្រី​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ កម្មវិធី​ប្រកួត​សម្រស់ Miss Global International 2019 បាន​បញ្ចប់ហើយ ដោយ​បវរកញ្ញា​ហុងកុង គឺជា​ម្ចាស់​​មកុដ​ឯក​ពី​កម្មវិធី Miss Global International 2019។​

ចំណែក​បវរកញ្ញា​កម្ពុជា កញ្ញា ហង្ស សុរិយាន់ មិនបានទទួលជ័យលាភីក្ដី ប៉ុន្តែកញ្ញា​ធ្វើបាន​យ៉ាង​ល្អសម្រាប់​កម្ពុជា ដោយ​កញ្ញា​បាន​ឈានដល់​វគ្គ​កំពូល​ទាំង ១១ នាក់​ចុងក្រោយ ក្នុងចំណោម​បវរកញ្ញា​មកពី​ជាង ៥០ ប្រទេស ដែល​លទ្ធផល​នេះ​បានធ្វើឱ្យ​មហាជន​អ្នកគាំទ្រ​កម្ពុជា មានការ​ត្រែ​ក​អរ និង សប្បាយចិត្ត​យ៉ាងខ្លាំង។​

​សង្កេតឃើញថា ​កញ្ញា ហង្ស សុរិយាន់ នៅលើ​ឆាក​អន្តរជាតិ​វិញ ពិត​ជាមាន​ភាពស្រស់ស្អាត និង ជឿជាក់​ខ្លាំងណាស់ ពោលគឺ​មិន​ចាញ់​បវរកញ្ញា​មកពី​ជុំវិញ​ពិភពលោក​នោះឡើយ ដោយបានបង្ហាញ​ភាពឈ្លាសវៃ និង ប៉ិនប្រសប់ ដែល​ស័ក្តិ​សមជា​បវរកញ្ញា​តំណាងឱ្យ​ប្រទេស​កម្ពុជា​យ៉ាង​ប្រាកដ៕