អីយ៉ូ! ទិដ្ឋភាពដ៏កម្របានឃើញ នៅក្នុងគេហដ្ឋានដ៏ធំរបស់ លោកជំទាវស្រីតូច ចំណាន

1048

អ្វីដែលមហាជនដែលតែងតែ កោតសរសើរដល់ លោកជំទាវស្រីតូច ចំណាន នោះគឺ ទោះបីជាបច្ចុប្បន្ននេះមានលោកជំទាវ មានប្រាក់ស្តុកស្តម្ភ មានផ្ទះធំៗរស់នៅយ៉ាងណាក្តី តែលោកជំទាវហាក់ដូចជាមិន ដែលបង្ហាញឲ្យមហាជនបានឃើញដូចអ្នកដទៃនោះទេ។

កាលពីពេលថ្មីៗនេះ ក៏មានគណនីហ្វេសប៊ុកមួយបាន បង្ហាញរូបភាពជាច្រើនសន្លឹក នៅក្នុងទិដ្ឋភាពដ៏កម្របានឃើញ នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោកជំទាវ និងជីវិតគ្រួសារ ការជួបជុំគ្នាដ៏មានសុភមង្គល នៅក្នុងឱកាសបុណ្យសែនចូលឆ្នាំចិន។

បើមើលតាមរូបភាព ផ្ទះរបស់លោកជំទាវពិតជាធំខ្លាំង ទីធ្លាក៏ធំទូលាយ ការរៀបចំយ៉ាងស្រស់ស្អាត គួរឲ្យសរសើរតែម្តង ធ្វើឲ្យបណ្តាមហាជនជាច្រើនសរសើរគ្រប់គ្នា មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាលើកទី១ហើយដែលបាន ឃើញទិដ្ឋភាពផ្ទះដ៏ធំរបស់លោកជំទាវ៕

រូបភាពពី៖ ហ្វេសប៊ុក

សូមទស្សនារូបភាពខ្លះៗ ក្នុងផ្ទះលោកជំទាវខាងក្រោមនេះ៖