មានចឹងទៀត! ក្រុមហ៊ុនមួយអនុញ្ញាតិបុគ្គលិកស្រី Single ឈប់សម្រាក ១៥ថ្ងៃ និង ប្រាក់រង្វាន់ទ្វេរដងទៀត បើពួកគេអាចរៀបការមុនដាច់ឆ្នាំ

881

វាអាចជាការលំបាកក្នុងការស្វែងរកស្នេហានៅពេលដែលអ្នកជាបុគ្គលិកម្នាក់ដែលធ្វើការយ៉ាងលំបាករាល់ថ្ងៃដែលទុកអ្នកឱ្យនៅជាមួយពេលវេលាស្ទើរតែគ្រប់ពេលដើម្បីមានទំនាក់ទំនងល្អ។ ហើយវាក្លាយទៅជារឿងមួយដែលធុញ ពេលជួបញាតិមិត្តម្ដងៗ ព្រោះពួកគាត់តែងតែសួរនាំ តើពេលណាអ្នកនឹងរៀបការ។

ងាកមកមើលក្រុមហ៊ុនចិនមួយនេះវិញ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៌យ៉ាងខ្លាំង បន្ទាប់ពីសេចក្ដីប្រកាសមួយទាក់ទងនឹងថ្ងៃឈប់សម្រាកក្នុងរដូវបុណ្យចូលឆ្នាំចិនខាងមុខ បានបែកធ្លាយនៅលើបណ្ដាញសង្គម។

សេចក្ដីប្រកាសនោះ បានសរសេរថាស្ត្រីមិនទាន់រៀបការអាយុលើសពី 30 ឆ្នាំមានសិទ្ធិទទួលបាន 15 ថ្ងៃសម្រាប់រដូវកាលបុណ្យបន្ថែម ដើម្បីលើកទឹកចិត្តពួកគេឱ្យស្វែងរកដៃគូ។ WOW!

នេះជាសេចក្ដីប្រកាស៖ “បុគ្គលិកស្រីៗជាទីស្រឡាញ់ ក្រុមហ៊ុនបានសម្រេចផ្តល់ឱ្យនារីមិនទាន់រៀបការក្នុងក្រុមហ៊ុនចំនួន 15 ថ្ងៃសម្រាប់ពិធីចូលឆ្នាំចិន និងជាពេលវេលាផ្សំផ្គុំគូ ពីគ្រួសារ (7 ថ្ងៃសម្រាប់បុណ្យចូលឆ្នាំចិននិងថ្ងៃឈប់សម្រាក 8 ថ្ងៃទៀត) ។ ហើយអាចស្នើសុំបន្ថែមទៀត បើត្រូវការថែមថ្ងៃឈប់”។

មិនទាន់អស់នៅឡើយទេ កាន់តែពិសេសនោះប្រសិនបើបុគ្គលិកស្រីអាចរៀបការ ចុះលិខិតអាពាហ៌ពិពាហ៌មុនថ្ងៃទី ៣១ ខែធ្នូ មុនដាច់ឆ្នាំនឹងទទួលបានប្រាក់លើកទឺកចិត្តទ្វេរដង។

ប្រហែលជាមានតែក្រុមហ៊ុនមួយនេះទេមើលទៅ ដែលធ្វើដូច្នេះ។ តើលោកអ្នកគិតដូចម្ដេចដែរ ចំពោះថ្ងៃឈប់សម្រាកបន្ថែម និង ប្រាក់រង្វាន់ទ្វេរដងនេះ?