សត្វចម្លែកមួយបានធ្វើឱ្យអ្នកវិទ្យាសាស្រ្តទាល់តម្រិះ ខណៈដែលវារស់នៅក្នុងទឹកស្អុយក្នុងប្រទេសកាណាដា។សត្វដែលស្រដៀងនឹងខួរក្បាលមនុស្សក្រាស់ និងអន្ធិលៗនេះ គឺជាសត្វហៅថា Bryozoans ដែលបាត់ពីលូទឹកស្អុយនៅឧទ្យាន Stanley Park ក្នុងទីក្រុង Vancouver ប្រទេស British Columbia។
ដំបូងឡើយអ្នកវិទ្យាសាស្រ្តនិងប្រជាជនមិនយល់ស្របថាវាជាសត្វអ្វីនោះទេ។ Kathleen Stormont អ្នកបរិស្ថានវិទ្យាសង្គមនៅឧទ្យាន Stanley Park បាននិយាយថា “វាគឺជាប្រភេទសត្វចាហួយ អាយុ ៣ ថ្ងៃតូចមួយ ប៉ុន្ដែវារាងស្អិតៗដូចសារាយដែរ”។
អ្នកបរិស្ថានវិទ្យាបានរកឃើញសត្វចម្លែកនេះ នៅពេលទឹកស្អុយស្រកដល់កម្រិតទាប។ សត្វទាំងនេះត្រូវបានអ្នកវិទ្យាសាស្រ្តស្គាល់ថាជា Pectinatella magnifica ដែលវាគឺជាសរីរាង្គតូចពូនផ្តុំគ្នាចេញជារាងធំបែបនេះ។សត្វនេះប្រមាណជា ៥ ពាន់ក្បាលផ្គុំចូលគ្នា ហើយពួកវាមានរាប់ពាន់ឆ្នាំមកហើយ មុនដាយណូស័រផុតពូជទៅទៀត៕